Posts

ជយន្តោ ពោធិយា

 (១) មហាការុណិកោ នាថោ ហិតាយ សព្វបាណិនំ បូរេត្វា បារមី សព្វា បត្តោ សម្ពោធិមុត្តមំ  (២) ឯតេន សច្ចវជ្ជេន ហោតុ តេ ជយមង្គលំ  (៣) ជយន្តោ ពោធិយា មូលេ សក្យានំ នន្ទិវឌ្ឍនោ ឯវំ ត្វំ វិជយោ ហោហិ ជយស្សុ ជយមង្គលេ អបរាជិតបល្លង្កេ សីសេ បឋវីបោក្ខរេ អភិសេកេ សព្វពុទ្ធានំ អគ្គប្បតោ បមោទតិ  (៤) សុនក្ខត្តំ សុមង្គលំ សុបភាតំ សុហុដ្ឋិតំ សុខណោ សុមុហុតោ ច សុ យិដ្ឋំ ព្រហ្មចារីសុ  (៦) បទក្ខិណានិ កត្វាន លភន្តត្ថេ បទក្ខិណេ ។ (៧) តេ អត្ថលទ្ធា សុខិតា វិរុឡ្ហា ពុទ្ធសាសនេ អរោគា សុខិតា ហោថ សហ សព្វេហិ ញាតិភិ ។ ព្រះសម្មាសម្ពុទ្ធជាទីពឹងនៃសត្វលោក ទ្រង់ប្រកបដោយមហាករុណា ព្រះអង្គបំពេញនូវបារមីទាំងឡាយទាំងពួង ដើម្បីប្រយោជន៍ដល់សត្វទាំងអស់ ហើយទ្រង់បានដល់នូវសម្ពោធិញ្ញាណដ៏ឧត្តមហើយ ដោយកិរិយាពោលនូវពាក្យសច្ចនេះ សូមជ័យមង្គលចូលមានដល់អ្នក ព្រះសម្មាសម្ពុទ្ធទ្រង់ញ៉ាំងសេចក្តីត្រេកអរនៃសាក្យទាំងឡាយឲ្យចម្រើន ព្រះអង្គឈ្នះមារហើយ បាននូវភាពជាបុគ្គលប្រសើរបំផុត ទ្រង់រីករាយ(ចំពោះធម៌ដែលព្រះអង្គត្រាស់ដឹង) លើអបរាជិតបល្លង្កជាជ័យមង្គល ទៀបគល់ពោធិព្រឹក្សត្រង់ផ្ចឹតផែនដីដូចជាស្លឹកឈូកជាទីអភិសេកនៃព្រះពុទ្ធគ្រប់ព្រះអង្គ (យ៉ាងណាម៉ិញ) សូមឲ្យអ្...